ឆ្នាំរោង


ទំនាយឆ្នាំកំណើត
​​​ឆ្នាំ​រោង (​ពស់​ធំ) ពង្ស​ទេវតា​ប្រុស ត្រូវ​កាល​ព្រះ​មហោសថ​ដោះប្រស្នា​អោយ​ទេវតា​ស្ដាប់ ។​
​ឆ្នាំ​រោង បាន​កូន​ជា​ទី​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន ។​
កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧​​ ៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង ។​
កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ ។​ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន​ផលប្រយោជន៍ ។​
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។​
- ខែ ៨_៩_១០: ​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ។​
- ខែ ១១_១២_១: ​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ។​
- ខែ ២_៣_៤: ​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។​
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។
- ថ្ងៃអង្គារ: ​ពស់មានពិស ចិត្ត​កាច​ហាវ។​
- ថ្ងៃពុធ: ​​​ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃព្រហស្បតិ៍: ​​ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។
- ថ្ងៃសុក្រ: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ។
- ថ្ងៃសៅរ៍: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ។​