ពេលវេលាដែលលោកអ្នកសុបិន្ត

សុបិន្តពេលក្បាលប្រលប់ : ជាក្តីសុបិនមិនអាចយកជាការពិតបាន ព្រោះពោះពុងយើងមិនប្រក្រតី នឹងចិត្តអារម្មណ៍យើងស្មុកស្មាញធ្វើឲ្យសុបិន្តច្របូកច្របល់  ។ ប៉ុន្តែការនិទ្រ្ទាលង់លក់យ៉ាងស្កប់ស្កល់អាចយកជាការបាន ។
សុបិន្តពេលរំលងអាធ្រាត្រ : ជាសុបិន្តដែលអាចយកជាការបានទៅតាម ដែលលោកអ្នកសុបិនល្អ ឬអាក្រក់(បើសុបិនអាក្រក់ សូមឲ្យកំចាត់គ្រោះដោយការងូតទឹក កក់សក់ លប់លាងមុខមាត់នៅពេលដែលលោកអ្នកភ្ញាក់ពីដំណេកភ្លាម នៅសុបិនអាក្រក់ និងក្លាយមកជាល្អបាន ហើយបើសុបិនល្អនោះកាន់តែមានលាភសំណាងថែមទៀត )
សុបិន្តពេលថ្ងៃ : មិនចាំជឿរ ឬយកចិត្តទុកដាក់ចំពោះសុបិនពេលថ្ងៃទេ (សុបិន្តដែលយកជាការពិតបាន គឺសុបិន្តនៅពេលយប់ជ្រៅគ្មានពន្លឺព្រះអាទឹត្យ)