ឆ្នាំវក (ស្វា) ពង្សយក្សប្រុស ត្រូវកាលព្រះធូរ ដែលអសុរនវយក្ខ ចាប់ចងនឹងកន្ទុយសេះ ហើយ នាំយកទៅនគររាជ ។
ឆ្នាំវក បើជាឈ្មួញ នឹងបានលាភច្រើន មានកូន ៤ នាក់ជាទីពឹងនាក់អាស្រ័យ កូនម្នាក់នឹងបានធ្វើ រាជការ ។
កើតថ្ងៃច័ន្ទ ជាមាត់ មាត់នោះចរចាផ្អែមល្អែម ស្គាល់គោលបំណងអ្នកប្រាជ្ញរៀនសូត្រចំណេះ វិជ្ជាល្អណាស់ ជាទីគាប់ចិត្តរបស់សមណៈ និងនាយចៅហ្វាយ ។ ព្រះពុធជាចិត្តនោះ ស្រឡាញ់តែ ពាក្យពេចន៍ ពិរោះក្បោះក្បាយ ។ ព្រះសៅរ៍ ជាអាសន៍ មានកាមរាគខ្លាំង ចូលចិត្តធ្វើសេចក្ដីសិទ្ធស្នាជាមួយនឹងស្ត្រី ហើយច្រើនតែមានប្រពន្ធច្រើន បើស្ត្រីវិញ ចូលចិត្តបេះបួយ និយាយ ដើមគេនឹងមានស្លាកស្នាមក្នុងទីកំបាំង ។ ព្រះអង្គារ និងព្រះព្រហស្បតិ៍ជាដៃ ធ្វើការអ្វីមានថ្វីដៃមិនទន់ខ្សោយ ប៉ុន្តែយឺតយូរបន្តិច ។ ព្រះសុក្រ និងព្រះអាទិត្យ ជាដើម មិនសូវដើរពេក ។
ឆ្នាំវក អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ស្វាពោធិសត្វ ធាតុដែកទន់ ចិត្តសុភាពទន់ភ្លន ធ្វើគុណដល់នរណាមិនបានផលតែបានល្អទៅគ្រា ក្រោយ។
- ខែ ៨_៩_១០: ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ។
- ខែ ១១_១២_១: ស្វាព្រៃស្មសាន ធាតុដែកល្អ ចិត្តក្លាហានមានបរិវារច្រើន។
- ខែ ២_៣_៤: ស្វាព្រាហ្មណ៍ ចិញ្ចឹមលំបាក ធាតុដែកថែបចិត្តបុណ្យ ចរចាទៀងត្រង់ ។
- ខែ ៨_៩_១០: ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ។
- ខែ ១១_១២_១: ស្វាព្រៃស្មសាន ធាតុដែកល្អ ចិត្តក្លាហានមានបរិវារច្រើន។
- ខែ ២_៣_៤: ស្វាព្រាហ្មណ៍ ចិញ្ចឹមលំបាក ធាតុដែកថែបចិត្តបុណ្យ ចរចាទៀងត្រង់ ។
ឆ្នាំវក អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ស្វាមន្ត្រីចិញ្ចឹម នឹងបានជាធំល្អណាស់។
- ថ្ងៃច័ន្ទ: ស្វាសាធារណៈ អភ័ព្វ មិនល្អឡើយ ។
- ថ្ងៃអង្គារ: ស្វាជាប់ទ្រុងដែក នឹងមានសេចក្ដីទុក្ខប្រួយ។
- ថ្ងៃពុធ: ស្វាឥសីចិញ្ចឹម មានការចេះដឹងច្រើន ល្អណាស់។
- ថ្ងៃព្រហស្បតិ៍: ស្វារាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ។
- ថ្ងៃសុក្រ: ស្វាពោធិសត្វ មានបុណ្យវាសនា ល្អណាស់។
- ថ្ងៃសៅរ៍: ស្វាជាប់ចំណង ច្រើនតែទទួលទុក្ខព្រួយមិនល្អឡើយ។