ឆ្នាំជូត


ទំនាយឆ្នាំកំណើត
ឆ្នាំជូត (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។
ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន ។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ។
អាយុ ១១ ១២ ១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គា ជាចិត្ត ចិត្តនោះច្រើនតែឃ្លេង ឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្ស ចូល ចិត្តដើរ ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

- ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា ។
- ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ ។
- ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង ។ - ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ ។

ឆ្នាំជូត អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត ។
- ថ្ងៃច័ន្ទ: នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់ ។
- ថ្ងៃអង្គារ: កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច ។
- ថ្ងៃពុធ: នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ ។
- ​ថ្ងៃ​ព្រហស្បតិ៍: កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់ ។
- ថ្ងៃសុក្រ: កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់ ។
- ថ្ងៃសៅរ៍: កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង ។