ឆ្នាំឆ្លូវ


ទំនាយឆ្នាំកំណើត
​ឆ្នាំ​ឆ្លូវ (​គោ) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​មហាជន​កលា​មាតា​ទៅរក​អាចារ្យ សំពៅ​បែកធ្លាយ​កណ្ដាល​សមុទ្រ​ ​បាន​នាង​មេខ​លា នាំយក​ទៅ​ទុក​ក្នុង​ឧទ្យាន ។
​ឆ្នាំ​ឆ្លូវ បើ​ធ្វើ​ជំនួញ នឹង​មាន​លាភ​ច្រើន មានកូន ៤ នាក់ បាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ ម្នាក់​ទៀត​ចូល​ចិត្ត​ធ្វើការ​ ​រាជការ ។​
បើ​កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ឆុត​ណាស់និយាយស្ដី​ស្រស់ស្រាយរៀនសូត្រ​វិជ្ជា​បានល្អ ចរចា​មិន​ចាញ់​ប្រៀប​គេ​ទេ! ព្រះ​ពុធជា​ចិត្ត ចិត្ត​នោះ​ត្រូវការ​តែ​ពាក្យ​ណា​ដែលមាន​ប្រយោជន៍​ចូល ចិត្ត ​សេពគប់​ព្រះសង្ឃ និង​ចៅហ្វាយនាយ នា​ម៉ឺន​ ​មុខមន្ត្រី។ ព្រះ​សៅរ៍​ជា​អាសន៍ មាន​កាមរាគ​ខ្លាំង បើ​មនុស្ស​ប្រុស នឹង​មាន​ប្រពន្ធ​ច្រើន បើ​ស្រី​នឹង​មាន​ស្នាម​ក្នុង​ទី​កំបាំង។​ ព្រះអាទិត្យ​និង​ព្រហស្បតិ​ជា​ដៃ ធ្វើការ​មិន​សូវ​ខូចខាត ។ ព្រះ​អង្គារ និង ព្រះ​សុក្រ ជា​ជើង មិន​ត្រូវ​ការដើរ។​
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: ​គោ​ព្រៃ ធាតុដី​ឆ្អិន ជា​គោ​ឡើង កាត់​ពូជ​ច្រើន ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ។​
- ខែ ៨_៩_១០: ​គោ​ស្រុក ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន។​
- ខែ ១១_១២_១: ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ។​
- ខែ ២_៣_៤: ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។​
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: ​គោ​ចិត្តអាក្រក់ អភ័ព្វ មិនល្អ។​
- ថ្ងៃច័ន្ទ: ​គោ​ពោធិសត្វ មាន​បរិវា​ច្រើន ល្អ​ណាស់។
- ថ្ងៃអង្គារ: គោ​សាធារណ៍ អភ័ព្វ មិនល្អ។​
- ថ្ងៃពុធ: ​គោ​បាក់ជើង ខ្វាក់ភ្នែក​ផង រកស៊ី ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក។​
- ថ្ងៃព្រហស្បតិ៍: គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន។
- ថ្ងៃសុក្រ: ​គោ​នាយ​ពាណិជ ត្រូវធ្វើ​ការនឿយហត់​ជានិច្ច។​
- ថ្ងៃសៅរ៍: គោ​ចោរលួច​យក​ទៅ​សំលាប់ នឹង​ត្រូវ​ទទួល​សេចក្ដី​លំបាក​ជា​និច្ច។​