ឆ្នាំរកា (មាន់) ពង្សយក្ខប្រុស ត្រូវកាលព្រះវេស្សន្តរ នាំព្រះអគ្គមហេសី និង ព្រះរាជបុត្រទាំងពីរ ទៅឯភ្នំគិរីវង្គត ។
ឆ្នាំរកា កាលនៅពីតូច អភ័ព្វមាតាបិតា ញាតិកាទាំងឡាយខាងក្រោយមក នឹងមានបុណ្យវាសនា ធ្វើគុណដល់គេ ច្រើនមានទោស អាយុ ២០ ឆ្នាំ ពឹងបានតែខ្លួនឯង ពឹងអ្នកដទៃមិនបានឡើយ ។
កើតថ្ងៃអង្គារ អង្គារជាមាត់ មាត់នោះចរចាសាហាវ ចូលចិត្តនិយាយតែរឿងស្រីៗ ។ ព្រះ ព្រហស្បតិ៍ ជាចិត្ត ចិត្តមិនសូវដាច់រៀនសូត្រចំណេះវិជ្ជាអ្វីមួយ ចាំមិនបានយូរ ជាមនុស្សចិត្តបុណ្យ ។ ព្រះ អាទិត្យជាអាសន៍ មានកាមរាគខ្លាំង ។ ព្រះពុធ និងព្រះសុក្រជាដៃ មានថ្វីដៃល្អ ចូលចិត្តក្នុងការងារធ្វើជាង។ ព្រះសៅរ៍និងព្រះច័ន្ទជាជើង ជាមនុស្សចូលចិត្តដើរ ។
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: មាន់អ្នកស្រុកចិញ្ចឹម ធាតុដែកទន់ នៅពីតូចលំបាកចិត្ត ចិត្តទន់ និងចិត្តបុណ្យបើស្រីច្រើនតែខ្សត់ ស្វាមី។
- ខែ ៨_៩_១០: មាន់ព្រៃ ធាតុមេដែក មានបុណ្យ និងមានបញ្ញា តែមានចិត្តកំណាចឃោរឃៅ ។
- ខែ ១១_១២_១: មាន់ខ្មោច ដើរចរច្រប់អារ៉ប់ ធាតុដែកល្អមិនសូវមានបញ្ញា ច្រើនតែទទួលសេចក្ដីលំបាក តែចិត្ត បុណ្យ។
- ខែ ២_៣_៤: មាន់ពោធិសត្វ ធាតុដែកថែប មានទ្រព្យនិងមានបញ្ញាចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់ហោង។

- ថ្ងៃអាទិត្យ: មាន់មន្ត្រីចិញ្ចឹម បរិបូណ៌ ល្អណាស់។
- ថ្ងៃច័ន្ទ: មាន់ស្វែងរកអាហារមិនបាន ច្រើនតែអភ័ព្វ។
- ថ្ងៃអង្គារ: មាន់សំរាប់ភ្នាល់នៅទីក្រុង ច្រើនតែជាចិត្តអ្នកលេង។
- ថ្ងៃពុធ: មាន់រាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ ល្អណាស់។
- ថ្ងៃព្រហស្បតិ៍: មាន់ពោធិសត្វចិញ្ចឹម ចិត្តបុណ្យ នឹងមានវាសនាល្អ។
- ថ្ងៃសុក្រ: មាន់លាមក រកស៊ីលំបាកណាស់។
- ថ្ងៃសៅរ៍: មាន់ព្រាហ្មណ៍ចិញ្ចឹម ឧត្តមល្អណាស់ហោង។