ឆ្នាំច (សុនខ) ពង្សយក្ខិនី ត្រូវកាលព្រះបាទបារិសាទ មានដុះចង្កូម ត្រូវគេបណ្ដេញចេញពីនគរ។
ឆ្នាំច ត្រង់មុខច្រើនកើតដំបៅ និងរោគមុន មានខ្ញុំកំដរ និងទ្រព្យសម្បត្តិគួរសម បើធ្វើស្រែចំការ បានផលល្អ នឹងមានលាភមានកូនម្នាក់ជាទីពំនាក់អាស្រ័យ អាយុ ១១-១៣-២៥ឆ្នាំ មានគ្រោះម្ដង ។
បើកើតថ្ងៃពុធ ពុធជាមាត់ មាត់នោះអភ័ព្វ និយាយលួងលោម មិនសូវប្រសប់ តែល្មមចិញ្ចឹមខ្លួន បាន ។ ព្រះសុក្រ ជាចិត្ត ចិត្តនោះក្លាហាន ចូលចិត្តយកអាសាចៅហ្វាយនាយ ជាទីស្រឡាញ់ រាប់អាននៃជន ទាំងឡាយ តែខ្លួនឯងអភ័ព្វ។ ព្រះច័ន្ទជាអាសន៍មានកាមរាគតិច មិនគាប់ចិត្តនឹងតណ្ហា។ ព្រះព្រហស្បតិ៍ និងព្រះសៅរ៍ជាដៃ ថ្វីដៃល្អ ស្ទាត់ជំនាញក្នុងការធ្វើជាង ។ ព្រះអាទិត្យ និង ព្រះអង្គារជាជើង មិនសូវដើរចាក់ ទីលំនៅ ។
ឆ្នាំច អ្នកមានកំណើតក្នុង៖
ឆ្នាំច អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: សុនខមនុស្សចិញ្ចឹម ធាតុដីឆ្អិន នៅតូចលំបាកចិត្ត គ្រាក្រោយបានល្អឡើងវិញ។
- ខែ ៨_៩_១០: សុនខដេញសត្វ មានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរ ចរចាទៀងត្រង់ មានបុណ្យ និងបញ្ញាច្រើន។
- ខែ ១១_១២_១: ឆ្កែចចក ធាតុដីដំបូក ចិត្តក្លាហាន ហើយជាអ្នកកសាងជាតិ។
- ខែ ២_៣_៤: សុនខកណ្ដាលផ្សារ ធាតុដីលាប ជង្រុកចិត្តទាហាន ល្មមចិញ្ចឹមខ្លួនបាន។

- ថ្ងៃអាទិត្យ: សុនខដេញសត្វ ត្រូវធ្វើការនឿយហត់ច្រើន។
- ថ្ងៃច័ន្ទ: សុនខឥសីចិញ្ចឹម មានវិជ្ជាច្រើន។
- ថ្ងៃអង្គារ: សុនខអង្គែស៊ី អភ័ព្វ រកស៊ីលំបាក។
- ថ្ងៃពុធ: សុនខបរិវារច្រើន ឧត្តមប្រពៃណាស់ ។
- ថ្ងៃព្រហស្បតិ៍: សុនខឆ្កួត ចរចាច្រើនក្រេវក្រោធ ចិត្តកាចសាហាវឃោឃៅ។
- ថ្ងៃសុក្រ: សុនខឧកញ៉ាចិញ្ចឹម ប្រសើរឧត្តម មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
- ថ្ងៃសៅរ៍: សុនខជាប់ចំណង បើប្រុសច្រើនតែចិត្តអ្នកលេង។