ទំនាយឆ្នាំកំណើត
ឆ្នាំម្សាញ់ (ពស់តូច) ពង្សមនុស្សប្រុស ត្រូវកាលព្រះភូរិទត្តកំពុងចាំសីលលើដំបូក នាយអាលំ ពាយចាប់យកបាត់ទៅ ។
ឆ្នាំម្សាញ់ ជាអ្នកមិនត្រូវការពឹងអ្នកដទៃ អាយុបាន ៥៦ ឆ្នាំ នឹងមានគ្រោះកាចម្ដង ។
បើកើតថ្ងៃសុក្រ ជាមាត់ មាត់នោះចរចាឡែបខាយ ជាទីគាប់ចិត្តដល់មនុស្សទាំងឡាយ ។ ព្រះអាទិត្យ ជាចិត្ត ចិត្តនោះច្រើនសាប់ឡាប់ មិនស្អាត មិននឹងនួន ។ ព្រះពុធ ជាអាសន៍ មានកាមរាគល្មម គួរសម។ព្រះសៅរ៍ និង ព្រះច័ន្ទ ជាដៃ ធ្វើការងារច្រើនសំរេចដូចសេចក្ដីប្រាថ្នា។ព្រះអង្គារនិងព្រះព្រហស្បតិ៍ ជាជើងជាអ្នកចូលចិត្តដើរ ។
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ស្ដេចពស់តូចៗ ធាតុភ្លើងអគ្គីសនី ច្រើនតែជាមនុស្សមានចិត្តបុណ្យ។
- ខែ ៨_៩_១០: ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹង ហើយមានបញ្ញាច្រើន។
- ខែ ១១_១២_១: ពស់វែកស្រងែធាតុភ្លើងក្នុងថ្មចិត្តបុណ្យ តែច្រើនមើលងាយគេ។
- ខែ ២_៣_៤: ពស់ស្លឹកឈើ ធាតុភ្លើងក្នុងវែក ចិត្តបុណ្យ នឹងបានជាធំ។
- ខែ ៨_៩_១០: ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹង ហើយមានបញ្ញាច្រើន។
- ខែ ១១_១២_១: ពស់វែកស្រងែធាតុភ្លើងក្នុងថ្មចិត្តបុណ្យ តែច្រើនមើលងាយគេ។
- ខែ ២_៣_៤: ពស់ស្លឹកឈើ ធាតុភ្លើងក្នុងវែក ចិត្តបុណ្យ នឹងបានជាធំ។
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ពស់រត់ចេញពីភ្លើង ចុះទៅក្នុងទឹក ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ។
- ថ្ងៃច័ន្ទ: ពស់នៅក្នុងរន្ធ មានសេចក្ដីសុខសប្បាយជានិច្ច។
- ថ្ងៃអង្គារ: ពស់រត់ចេញពីភ្លើងព្រៃ អភ័ព្វ តែងតែទទួលសេចក្ដីលំបាកជារឿយៗ។
- ថ្ងៃពុធ: ពស់សាធារណៈ រកស៊ីចិញ្ចឹមជីវិតបានដោយលំបាកមិនល្អឡើយ ។
- ថ្ងៃព្រហស្បតិ៍: ពស់អារក្សនៅក្នុងល្អាងមាស មានបុណ្យ នឹងបានជាធំ ល្អណាស់។
- ថ្ងៃសុក្រ: ពស់រក្សាទ្រព្យ ចិត្តកំណាញ់ មានទ្រព្យច្រើនល្អណាស់។
- ថ្ងៃសៅរ៍: ពស់ស្គារគ្នា ប្រុសច្រើនតែខ្សត់ភរិយា ស្រីច្រើនតែ ចិត្តអ្នកលេង គ្មាន។