ឆ្នាំមមី (សេះ) ពង្សទេវតាស្រី ត្រូវកាលព្រះច័ន្ទកុមារដែលព្រាហ្មណ៍យកទៅបូជាយញ្ញ បាន ទេវតាមកជួយ ។
ឆ្នាំមមី កាលនៅតូច មាតាបិតាស្រឡាញ់ណាស់ អាយុបាន ២១ ដល់ ២៥ ត្រូវចាកចេញពីទីលំ នៅ អាយុបាន ៣១ ឆ្នាំ មានគ្រោះម្ដង ៦៣ ឆ្នាំម្ដង ។
កើតថ្ងៃសៅរ៍ ជាមាត់ មាត់នោះចរចាផ្ដេសផ្ដាស់ តែគំនិតប្រកាន់ថាត្រូវ ។ ព្រះច័ន្ទ ជាចិត្ត ចិត្ត នោះច្រើនតែវាយឫកខ្ពស់ ចង់តែធ្វើការធំដុំ ។ ព្រហស្បតិ៍ជាអាសន៍ និងជាអ្នកមានចិត្តខ្ជាប់ខ្ជួន ។ ព្រះ អាទិត្យ និងព្រះអង្គារ ជាដៃ ធ្វើការងារមិនសូវល្អ ។ ព្រះពុធនិង ព្រះសុក្រ ជាជើង មិនសូវដើរឆ្ងាយពីទីលំ នៅទេ ។
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: អស្វរាជ (ស្ដេចសេះ) ធាតុភ្លើងអគ្គីសនី មានបញ្ញាច្រើន ចិត្តបុណ្យ។
- ខែ ៨_៩_១០: សេះទ័លច្រក ធាតុភ្លើងគុប ច្រើនតែចិត្ត អ្នកលេង ខុសព្រោះតែមាត់។
- ខែ ១១_១២_១: សេះមនុស្សចិញ្ចឹម ធាតុភ្លើងក្នុងថ្ម នឹងមានទ្រព្យសម្បត្តិ តែមិនសូវថ្កុំថ្កើង។
- ខែ ២_៣_៤: សេះខ្ចកជើង ធាតុភ្លើងក្នុងកែវ នឹងបានយសស័ក្កិធំដុំ ឬ បានជាសេដ្ឋី។
- ខែ ៨_៩_១០: សេះទ័លច្រក ធាតុភ្លើងគុប ច្រើនតែចិត្ត អ្នកលេង ខុសព្រោះតែមាត់។
- ខែ ១១_១២_១: សេះមនុស្សចិញ្ចឹម ធាតុភ្លើងក្នុងថ្ម នឹងមានទ្រព្យសម្បត្តិ តែមិនសូវថ្កុំថ្កើង។
- ខែ ២_៣_៤: សេះខ្ចកជើង ធាតុភ្លើងក្នុងកែវ នឹងបានយសស័ក្កិធំដុំ ឬ បានជាសេដ្ឋី។
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: សេះសន្ធព មានតេជានុភាពច្រើន។
- ថ្ងៃច័ន្ទ: សេះទេវតាចិញ្ចឹម មានបុណ្យវាសនាល្អ។
- ថ្ងៃអង្គារ: សេះមហាក្សត្រចិញ្ចឹម ឧត្តមល្អ នឹងមានទ្រព្យសម្បត្តិច្រើន។
- ថ្ងៃពុធ: សេះសាធារណៈ មាយាទមិនល្អ។
- ថ្ងៃព្រហស្បតិ៍: សេះមន្ត្រីចិញ្ចឹម ឧត្តមល្អ តែនឿយហត់ជានិច្ច។
- ថ្ងៃសុក្រ: សេះស្លាប់មេ អភ័ព្វ គ្មានទីពឹង។
- ថ្ងៃសៅរ៍: សេះថ្លស់សរសៃ នឹងត្រូវធ្លាក់ខ្លួនជាមនុស្សក្រីក្រ លំបាក មិនល្អឡើយ។