ឆ្នាំកុរ



ទំនាយឆ្នាំកំណើត
ឆ្នាំ​កុរ (​ជ្រូក) ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។​
​ឆ្នាំ​កុរ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។
​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។​
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​​​​ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន។​
- ខែ ៨_៩_១០: ​​​​ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់។​
- ខែ ១១_១២_១: ​​​​ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន។​
- ខែ ២_៣_៤: ​​​ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង។​
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​​ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​​ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃអង្គារ: ​​​​​ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិច្រើន។​
- ថ្ងៃពុធ: ​​​ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ។​
- ថ្ងៃព្រហស្បតិ៍: ​​​​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់។​
- ថ្ងៃសុក្រ: ​​​​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃសៅរ៍: ​​​​​​ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង។